យុវជនត្រូវតែមានសេចក្តីក្លាហាន ព្រោះយើងមានព្រះយេស៊ូជាមិត្តសម្លាញ់ចាំផ្តល់កម្លាំងចិត្តឲ្យយើង។

ក្នុងជីវិតប្រចាំថ្ងៃរបស់យើងជាគ្រីស្តបរិស័ទយ៉ាងហោចណាស់យើងមានមិត្តសម្លាញ់ម្នាក់ជិតស្និតម្នាក់ដែលរួមតំណើរជាមួយយើងជារៀងរាល់ថ្ងៃនោះគឺ “ព្រះយេស៊ូផ្ទាល” ព្រះអង្គធ្លាប់មានព្រះបន្ទូលថា៖ខ្ញុំមិនបានចាត់ទុកអ្នករាល់គ្នាជាអ្នកបំរើរទេ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់” ពីព្រោះអ្នកបម្រើរមិនស្គាល់ចិត្តរបស់ម្ចាស់ទេ ទេមិត្តសម្លាញ់ស្គាល់ចិត្តគំនិតគ្នាច្បាស់។
ក្នុងពិធីថ្វាយអភិបូជាបើកអង្គសន្និបាតយុវជនភូមិភាគកំពង់ចាមក្នុងធម្មទេសនាលោកអភិបាលសិលាសួន ហង្សលី អភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាមបានក្រើនរំឭកយុវជនឲ្យមានចិត្តក្លាហាន ហើយចាត់ទុកព្រះយេស៊ូគឺជាមិត្តសម្លាញ់បស់ខ្លួន។
ក្នុងឳកាស់សន្និបាតយុវជនភូមិភាគកំពង់ចាមក្រោមប្រធានបទ”មិត្តរួមដំណើរ” ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានដឹងថារាល់ថ្ងៃយើងមានមិត្តសម្លាញ់របស់ខ្លួនម្នាក់ដែលចូលរួមធ្វើដំណើរជាមួយយើងរាល់ថ្ងៃនោះគឺព្រះយេស៊ូគ្រីស្តផ្ទាល់។
ក្នុងជីវិតរបស់យើងខ្ញុំដឹងថាអ្នកមានមិត្តសម្លាញ់ច្រើនដូចជាមនុស្សដូចគ្នា ធម្មជាតិ បក្សាបក្សី …….តែអ្វីដែលសំខាន់បំផុតនោះគឺមានតែព្រះយេស៊ូមួយទេដែលជាមិត្តសម្លាញ់ដ៏សំខាន់ ហើយជំរុញឲ្យយើងមានសេចក្តីក្លាហាន ទោះមានឳបស័គ្រ្គជាច្រើននាំឲ្យយើងមានសេចក្តីក្លាហានទៅមុខជានិច្ច។
ក្នុងអត្ថបទគម្ពីដំណឹងល្អនៅក្នុងអង្គសន្និបាតបើកគឺនិយាយអំពីដំណើរនិវត្តរបស់ព្រះយេស៊ូតែមុននោះគឺក្រុមសាវ័កជួបនូវការបៀតបៀន គួរឲ្យយើងចាប់អារម្មរណ៍អំពីគម្ពីររបស់លោកលូកា ដែលបានសរសេរអំពីរឿងរ៉ាវ និងសក្ខីភាពជាច្រើនដែលនៅសម័យរបស់លោកត្រូវបានគេបៀតបៀនគ្រីស្តបរិស័ទយ៉ាង ខ្លាំងតែព្រះយេស៊ូបានប្រទាននូវកម្លាំងដ៏អស្ចារ្យខាងផ្លូវវិញ្ញាណដើម្បីឲ្យសន្តឬសន្តីផ្សេងៗដែលជួបការលំបាកក្នុងការតស៊ូដើ្បជំនឿអាចក្រោឈរបានដោយទំនុកចិតុ្តក្នុងការប្រកាសដំណឹងល្អតាមព្រះអំណោយទានរៀងៗខ្លួន។ ចំណែកក្នុងសម័យរបស់យើងនេះវិញយើងរួមគ្នាដើម្បីធ្វើដំណើរជាមួយព្រះយេស៊ូ តើយើងមានសេចក្តីក្លាហានដើម្បីហ៊ានសម្រេចចិត្តជ្រើសរើសដូចអ្វីដែលសម្តេចប៉ាបបានប្រាប់ឲ្យយុវជន(ក្លាហាន)ឬទេ? ក្លាហានសម្រេចចិត្តជ្រើសរើសរឿងត្រឹមត្រូវដើម្បីកសាងជីវិត កសាងព្រះសហគមន៍ និងសង្គមដែលខ្លួនរស់នៅឬទេ?
តើយើងមានសេចក្តីក្លាហានដើរតាមជំនឿរបស់យើងដល់ទីបំផុត ?តើយើងមានជំនឿរហូតដល់យល់ថាទោះបីខ្ញុំស្លាប់ ខ្ញុំមានជីវិតបន្ត ដូចព្រះយេស៊ូមានព្រះបន្ទូលថា”សូម្បីតែសក់របស់អ្នករាល់គ្នាមួយសរសៃ ក៏មិនត្រូវបាត់ដែរ អ្នករាល់គ្នា និងបានរួចជីវិតព្រះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ” ។
ក្នុងកម្មវិធីសន្និបាតនេះខ្ញុំសុំឲ្យយុវជនយុវនារីទាំងអស់មានចិត្តក្លាហានឲ្យដូចជាសន្តប៉ូលដែលជាកីឡាករដែលតស៊ូរហូតដល់ទីដៅ នៅមានន័យថាទៅដល់ទីដែលព្រះជាម្ចាស់នាំឲ្យយើងទទួលបានការសង្គ្រោះយ៉ាងពេញលេញ។ដូច្នេះសូមកុំឲ្យយើងបាក់ទឹកចិត្តទោះបីជាពេលខ្លះយើងជួបការលំបាក ការបៀតបៀន ជួបបញ្ហានៅក្នុងជីវិតសូមព្រះអង្គប្រទានកម្លាំងឲ្យយើងដើម្បីយើងអាចបន្តទៅមុខទៀតបាន ដោយយើងដឹងថាព្រះយេស៊ូជាមិត្តសម្លាញ់របស់យើងជានិច្ច៕
ដោយ៖រឿន ស្រីម៉ាច