ការជួបជុំគ្រូអប់រំជំនឿ ក្នុងភូមិភាគកំពង់ចាម

· ព័ត៌មានព្រះវិហារ · មើល ៨ ដង

នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការគ្រូអប់រំជំនឿនៃព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម បានរៀបចំកម្មវិធី ជួបជុំគ្រូអប់រំជំនឿដើម្បីលើកទឹកចិត្ត និងដើម្បីពង្រឹងនូវសម្ថភាពបន្ថែមសម្រាប់លោកគ្រូអ្នកគ្រូដែលកំពុងអប់រំដល់នៅកន្លែងនីមួយៗរបស់ខ្លួនផ្ទាល់។ នៅក្នុងកម្មវិធីនេះផងដែរ គឺមានវាគ្មិន និប្រធានបទនីមួយៗសម្រាប់ធ្វើការបកស្រាយ និងចែករំលែកចំនួនបីនាក់គឺ ទី១លោកបូជាចារ្យ សឡាសាណូ យ៉ូហាន យេស៊ូ (ហ៊ន់) ប្រធានបទ “ឆ្នាំទី១ សន្ត ហ្រ្វង់ស៊ីស្កូអាស៊ីស៊ី ខួប៨០០ឆ្នាំនៃការស្លាប់របស់គាត់ ទី២ឆ្នាំជប់លៀបបញ្ចប់នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១៧ នាថ្ងៃបុណ្យជ្រមុជទឹករបស់ព្រះអម្ចាស់” ទី២លោកបូជាចារ្យ យ៉ូហាន ម៉ារីវីយ៉ាណេ ផាន បូរី ប្រធានបទ “ការសង្កេតសង្គម ស្ថានភាពកំពុងផ្លាស់ប្តូរយ៉ាងរហ័ស” ទីបីលោកបូជាចារ្យ ឡាយ ប៉ូល “លក្ខណៈសម្បត្តិនៃគ្រូអប់រំជំនឿ”។
គួរញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើងនៅ ព្រះសហគមន៍កាតូលិក សន្ត អន់ដ្រេក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកអភិបាល សិលា សួន ហង្សលី អភិបាលស្តីទី ភូមិភាគកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមពីបព្វជិត បព្វជីតា គ្រូអប់រំជំនឿ គ្រីស្តបរិស័ទ និងយុវជន យុនារីយ៉ាងច្រើនកុះករសរុបប្រមាណ៧០នាក់។
ដោយ៖ ដាំ សុដា