ប្រវត្តព្រះសហគមន័ ភូមិភាគកំពង់ចាម

ភូមិភាគកំពង់ចាម

មើល ៨ ដង

សូមស្វាគមន៍មកកាន់ព្រះសហគមន៍កាតូលិក សន្ត អន់ដ្រេ ក្រុងកំពង់ចាម។ ព្រះសហគមន៍កាតូលិក សន្ត អន់ដ្រេ ក្រុងកំពង់ចាម បានចាប់កំណើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ១៩៦៨ ដោយសម្តេចប៉ាប ប៉ូលទី៦ ដែលបានតែងតាំងលោកលឺស៊ូអ៊ែហ្វ (André Lesouëf) ពីឆ្នាំ1968-1997 ជាអភិបាលទទួលខុសត្រូវភូមិភាគកំពង់ចាម។ និងបន្តបន្ទាប់មកទៀតមានលោកអភិបាល អន់តូនី សាម៉ីស៊ូសៃរាជ្យ (Antony Samy Susariraj) ពីឆ្នាំ2000-2019 លោកអភិបាល ប្រ៊ុយណូ កូសម៍ (Bruno Cose) ពីឆ្នាំ2019-2022 លោកអភិបាល សិលា សួន ហង្សលី (Peter Suon Hangly) ពីឆ្នាំ2022-បច្ចុប្បន្ន។