ថ្ងៃបុណ្យរំឭកអគ្គទេវទូត លោកភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាមដាស់តឿនឲ្យ គ្រីស្តបរិស័ទឲ្យរងចាំពាក្យសន្យារបស់ព្រះយេស៊ូដូចលោកណាថាអែល!

· ព័ត៌មានព្រះវិហារ · មើល ៧ ដង

ខេត្តកំពង់ចាម៖
អភិបូជាបុណ្យរំឮកសន្តទេវទូតទាំងបីគឺកាព្រីអែល ណាផាអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូតនាល្ងាច ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅព្រះវិហារក្រុងកំពង់ចាម ស្ថិតនៅផ្លូវព្រេះអង្គឌួង ភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមអធិបតីភាពលោកប្រ៊ុយណូ កូសម៍ អភិបាល
ព្រះសហកមន៍កាតូលិកភូមិភាគកំពង់ចាម បូជាចារ្យ បងស្រី និងគ្រីស្តបរិស័ទមួយចំនួនតូច។

ក្នុ្ងងធម្មទេសនាលោកអភិបាលប្រ៊ុយណូ កូសម៍បានពន្យល់គ្រីស្តបរិស័ទយ៉ាងច្បាស់ៗថា៖
”ក្រោយពេលស្តាប់អត្ថបទគម្ពីដំណឹងល្អគឺយើងម្នាក់ៗតែងចង់ធ្វើដូចជាសាវ័កព្រះយេស៊ូ ឬជាទេវទូត និងជាសាក្សីរបស់ព្រះអង្គ ដើម្បីទទួលដំណឹង និងរស់នៅយ៉ាងជិតស្និតជាមួយព្រះអង្គ”។

លោកបន្តថា៖”ក្នុងថ្ងៃនេះ(បុណ្យរំឭកអគ្គទេវទូត)គឺយើងរួមគ្នាដើម្បីរំឭកដល់អគ្គទេវទូតរបស់យើងអ្នកដែលតែងតែជួយការពារ ថែរក្សាយើង ទេវទូតគឺជាអ្នកដែលតែងតែនៅក្បែរ ស្តាប់សម្លេង និងមើលឃើញព្រះយេស៊ូគ្រប់ពេល ទេវទូតគឺជាសហការីរបស់ព្រះជាម្ចាស់ដែលព្រះអង្គចាត់មកដើម្បីជួយ យើងគ្រប់គ្នា”។

លោកអភិបាលបានលើកយកនូវចំណុចសំខាន់ថា៖”ក្នុងអត្ថបទគម្ពីដំណឹងល្អឃើញថាលោកណាផាអែលបានឃើញព្រះយេស៊ូហើយប្រកាសអំពីព្រះគ្រីស្ត ពេលនោះព្រះយេស៊ូ បានប្រាប់ទៅលោកណាថាអែលថា(បន្តិចទៀតអ្នកនឹងឃើញអ្វីមួយផ្សេងទៀត…..)។ហេតុនេះក្នុងជីវិតយើងជាគ្រីស្តបរិស័ទដូចគ្នាដែរ គឺយើងចង់ធ្វើជាបន្ទាល់របស់គ្រីស្តផ្ទាល់ដូចជាអគ្គទេវទូតដេលតែងតែផ្តល់ដំណឹងពីព្រះគ្រីស្តផ្ទាល់ចុះពីស្ថានបរមសុខមកសម្រាប់យើង និងជួយយើងដើម្បីកោតសសើរព្រះជាម្ចាស់”។

អភិបាលភូមិភាគកំពង់ចាមរូបនេះបន្ថែមថា៖”យើងមានសំណាងដោយសារព្រះជាម្ចាស់តែងតែស្វែងរកគ្រប់មធ្យោបាយដើម្បីប្រកាសដំណឹងល្អ និងដើម្បីឲ្យយើងនៅក្បែព្រះអង្គ…ព្រះជាម្ចាស់ សន្យាជាមួយលោកណាថាអែលយ៉ាងណា នោះដូចព្រះអង្គសន្យាជាមួយយើងថា(បន្តិចទៀតយើងនឹងឃើងកិច្ចការរបស់ព្រះអង្គអ្វីផ្សេងទៀត ច្បាស់ជាង) ហេតុនេះក្នុងនាមយើងជាបូជាចារ្យ ជាបងស្រី ជាគ្រីស្តបរិស័ទ សូមឲ្យយើងចេះត្រៀមខ្លួនដើម្បីទទួលអ្វីដែលថ្មីបន្ថែមទៀត ពីព្រះយេស៊ូគ្រីស្ត ក្នុងហេតុការណាមួយដោយមិនដឹងខ្លួន”៕

ដោយ៖ រឿន ស្រីម៉ាច