លោកបូជាចារ្យហ្គីលយ៉ូម៖ ព្រះយេស៊ូកំពុងរងចាំយើងដែលឃ្លាតឆ្ងាយពីព្រះអង្គ ដូចឪពុកកំពុងរងចាំកូនដែលវង្វេងបាត់!

បងប្អូនដែលឃ្លាតឆ្ងាយពីព្រះអម្ចាស់ ឆ្ងាយពីព្រះសហគមន៍ មានអារម្មរណ៍ថាខ្លួនឯងកំពុងមានបាបច្រើនព្រះអម្ចាស់មិនស្រឡាញ់ខ្ញុំ ឬខ្ញុំមិនសមនឹងទៅជួបព្រះអង្គទេ ចូរកុំខ្លាច! កុំអៀន! យើងត្រូវការវិល មករកព្រះយេស៊ូនៅក្នុងដៃរបស់ព្រះអង្គ ហើយរួមរស់ជាមួយទ្រង់ជាថ្មី នោះគឺជីវិតនៅក្នុងព្រះសហគមន៍របស់យើង។
គ្រប់ពេលយើងស្តាប់ព្រះគម្ពីដំណឹងល្អគួរនាំឲ្យយើងមានសេចក្តីអំណរ និងសេចក្តីសង្ឃឹម!ហេតុអ្វីយើងត្រូវមានសេចក្តីសង្ឃឹម?ព្រោះយើងឃើញថាព្រះយេស៊ូមិនបានបោះបង់យើងចោលទេ ផ្ទុះទៅវិញព្រះយេស៊ូស្រឡាញ់យើងខ្លាំងជាងយើងស្រឡាញ់ព្រះអង្គទៅទៀត។
ថ្លែងនៅក្នុងពេលបកស្រាយអត្ថបទព្រះគម្ពីដំណឹងល្អថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនិងអាទិត្យទី២៤ ក្នុងរដូវធម្មតា ប្រចាំឆ្នាំ(គ) លូកា ១៥,១-១០ ស្តីអំពីកូនពៅវង្វែង លោកបូជាចារ្យ ពិនហ្គាត ហ្គីលយ៉ូម សព្វថ្ងៃទទួលខុសត្រូវព្រះសហគមន៍កោះរការ និងព្រះសហគមន៍ពីរផ្សេងទៀតបានពន្យល់យ៉ាងដូចច្នេះថា៖ ព្រះយេស៊ូមានចិត្តទូលាយ មានមេត្តាករុណាយ៉ាងខ្លាំងសម្រាប់យើង! ទោះបីដឹងថាយើងជាមនុស្សមានបាបក្តីក៏ព្រះអង្គនៅតែស្រឡាញ់ និងលើកលែងទោសឲ្យយើងគ្រប់យ៉ាង។ក្នុងអត្ថបទគម្ពីដំណឹល្អក្នុងថ្ងៃអាទិត្យនេះគឺបានបង្ហាញថា កូនពៅបានចាកចេញពីផ្ទះ ហើយបានបំផ្លាញទ្រព្យសម្បត្តយ៉ាងច្រើន មួយរយៈកន្លងទៅនៅពេលកូននោះដឹងខ្លួន ហើយវិលត្រឡបមកផ្ទះវិញ ឪពុករបស់គាត់មិនត្រឹមតែមិនខឹង មិនស្អប់ មិនស្តីបន្ទោសឲ្យគាត់ទេ ថែមទាំងរត់មកទទួលស្វាគមន៍កូនរបស់គាត់ដោយសេចក្តីសប្បាយរីករាយបំផុត។
ខ្លឹមផ្សាខាងលើគឺជាសេចក្តីសង្ឃឹមសម្រាប់យើង មានន័យថា នៅពេលយើងចាកឆ្ងាយពីព្រះជាម្ចាស់គឺព្រះអង្គកំពង់រងចាំយើងវិលត្រឡប់មកក្បែព្រះអង្គវិញ ហើយព្រះអង្គកំពុងស្វែងរកយើងដូចអ្នកគង្វាលកំពុងដើរគ្រប់ទីកន្លែងដើម្បីស្វែងរកកូនចៀមដែលបាត់ខ្លួន។
ហេតុអ្វីយើងត្រូវមានអំណរសប្បាយ?ព្រោះយើងបានដឹងច្បាស់នៅពេលយើងស្តាប់ព្រះគម្ពីគឺព្រះអង្គ ស្រឡាញ់យើងជារៀងរហូត ព្រះអម្ចាស់កំពុងរកយើងរាល់ថ្ងៃ ព្រះម្ចាស់ហៅយើងរាល់ថ្ងៃ ត្រាសហៅយើងដើម្បីឲ្យបាននៅក្បែព្រះអង្គ នោះព្រះអម្ចាស់មានអំណរសប្បាយយ៉ាងខ្លាំងនៅពេលយើងទាំងអស់គ្នាបានវិលត្រឡប់មកវិញ និងបានរស់នៅជាមួយព្រះអង្គផង នេះជាអំណរសប្បាយពីព្រះអម្ចាស់សម្រាប់យើងដែរ។
តាមរយៈអត្ថបទគម្ពីថ្ងៃអាទិត្យនេះ យើងសុំព្រះវិញ្ញាណដ៏វិសុទ្ឋបំភ្លឺចិត្តគំនិតយើង ព្រមទាំងផ្តល់សេចក្តីក្លាហាន និងកម្លាំងយ៉ាងរឹងមាំជំរុញចិត្តយើងឲ្យចង់វិលត្រឡប់មករកព្រះអង្គវិញនៅពេលយើងទៅណាឆ្ងាយពីព្រះអម្ចាស់ដើម្បីរស់នៅជាមួយព្រះអង្គវិញ។
ខ្ញុំ(លោកហ្គីលយ៉ូម) សូមអង្វរព្រះជាអម្ចាស់ ប្រទានពរដល់បងប្អូនទាំងអស់គ្នា ជាពិសេសអស់បងប្អូន សូមព្រះវិញ្ញាដ៏វិសុទ្ឋណែនាំយើងនៅក្នុងផ្លូវសព្វថ្ងៃក្នុងជីវិតរបស់យើង ដើម្បីយើងចេះភ្ញាក់ខ្លួន ហើយវិលត្រឡប់មករកព្រះសហគមន៍របស់យើងវិញ៕
ដោយ៖ រឿន ស្រីម៉ាច