ពីរចំណុចសំខាន់លោកឪពុកអន់តូនី សាម៊ីស៊ូសៃរាជ្យចង់ប្រាប់យើងនៅពេលនេះគឺ៖ ពេលអធិដ្ឋានត្រូវចេះបន្ទាបខ្លួន និងទទួលស្គាល់ពីអំពើបាបរបស់ខ្លួនផង!

· សេចក្ដីប្រកាស · មើល ៤ ដង

ក្នុងអត្ថបទគម្ពីដំណឹងល្អក្នុងអាទិត្យទី៣០ រដូវធម្មតា ឆ្នាំ(គ) លូកា ១៨,៩-១៤ និយាយអំពី៖”បុរសម្នាក់ខាងខណៈផារីស៊ី និងអ្នកទាពន្ឋ” លោកឪពុកអន់តូនី សាម៊ី ស៊ូសៃរាជ្យ សព្វថ្ងៃទទួលខុសត្រូវនៅព្រះសហគមន៍សន្តយ៉ូសែបក្តុលលើ បានចែករំលែកថា៖ ក្នុងសាច់រឿងអត្ថបទគម្ពីគឺនិយាយអំពីមនុស្សពីរនាក់បានទៅអធិដ្ឋាន ទាំងពីរនាក់មានភាពខុសគ្នាឆ្ងាយណាស់! ចូរយើងរិះគឹតអំពីទង្វើររបស់បុរសខាងខណៈផារីស៊ី គាត់តែងតែធ្វើអ្វីៗទាំងអស់ដើម្បីកាន់តាមក្រឹតវិន័យ និងលះបង់ធនធាន ព្រមទាំងពេលវេលាដើម្បីឲ្យព្រះយេស៊ូគាប់ព្រះហឬទ័យព្រះជាម្ចាស់ ហើយគាត់តែងតែអួតអំពីអ្វីដែលខ្លួនឯងបានធ្វើ ហើយបានរិះគន់បុរសអ្នកទាពន្ឋថាមិនល្អដូចខ្លួន។ទង្វើររបស់បុរសខាងខណៈផារីស៊ី ធ្វើឲ្យការអធិដ្ឋានរបស់គាត់មិនទទួលបានផលផ្លែឡើយព្រោះព្រះយេស៊ូមិនសព្វព្រះហឬទ័យ។
រីឯបុរសជាអ្នកទារពន្ឋវិញ រាល់ពេលគាត់អធិដា្ឋនគឺគាត់ឈរនៅខាងក្រោយ ហើយងើបមុខឡើង ទឹកមុខនិងកាយវិការរបស់គាត់បញ្ជាក់ដោយភាពទន់ភ្លន់ និងសុំអង្វរពិតៗដោយគក់ទ្រូងហើយទូលថា៖ “ឲ្យព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំជាអ្នកបាបផង” ព្រះយេស៊ូមានព្រះបន្ទូលថា៖ក្រោយពេលបុរសនោះទៅផ្ទះគាត់មានសេចក្តីសុខសាន្ត។
លោកឪពុកអន់តូនីបានគូសបញ្ជាក់ថា៖សម្រាប់យើងជាព្រះសហគមន៍នៅប្រទេសកម្ពុជា ឬនៅស្រុកខ្មែរយើងត្រូវការរៀនស្វែងយល់ពីរបៀបបុរសទាំងពីរនាក់នេះ ទោះបីជាម្នាក់អធិដ្ឋានដោយការអួតខ្លួនតែគាត់បានអធិដ្ឋាន ទោះបីម្នាក់ទៀតដាក់ខ្លួន ក៏គាត់បានអធិដ្ឋាន! តែចំពោះយើងវិញមានអ្នកខ្លះមិនបានអធិដ្ឋានទេ។ យើងចង់ដាក់ខ្លួន យើងចង់បន្ទាបខ្លួន ពេលណាយើងអស់សង្ឃឹម យើងអស់កម្លាំង ពេលនោះព្រះអម្ចាស់ប្រទានពន្លឺសម្រាប់យើង។
អត្ថបតព្រះគម្ពីដំណឹងល្អនៅថ្ងៃនេះចង់ពន្យល់ប្រាប់យើងថា៖រាល់ពេលយើងអស់សង្ឃឹម យើងអស់កម្លាំង យើងឈឺចុកចាប់ក្នុងចិត្តយើង ទាំងនេះមិនមែនជាទីបញ្ចប់ក្នុងជីវិតរបស់យើងទេ ព្រះជាម្ចាស់លើកលែងទោសឲ្យយើង ផ្ញើពន្លឺបំភ្លឺជីវិតយើង ឲ្យយើងមានសេចក្តីសុខសាន្ត។
ដូច្នេះក្នុងថ្ងៃនេះសូមឲ្យយើងមានសេចក្តីសុខសាន្តឡើងវិញ ហើយទូលថា៖ឳព្រះអម្ចាស់អើយ! យើងសូមអរព្រះគុណព្រះអង្គ កាលណាយើងអស់សង្ឃមហើយ កាលណាយើងធ្លាក់ទឹកចិត្តហើយ កាលណាយើងរបួសចិត្តហើយ នៅពេលនេះក៏ព្រះអង្គពឹងទៅលើពាក្យអង្វររបស់យើង ហើយផ្តល់ពន្លឺមកយើង ។ក្នុងនោះព្រអង្គបានវាយតម្លៃមកក្នុងជីវិតយើងតាមរៀបយើងទួលអង្វរព្រះជាម្ចាស់ និងតាមរបៀបយើងបន្ទាបខ្លួន។ ព្រះយេស៊ូមិនបានរងចាំភាពអស្ចារ្យពីជីវិតរបស់យើងទេ តែព្រះអង្គចង់ឲ្យយើងចេះបន្ទាបខ្លួន៕
ដោយ៖ រឿន ស្រីម៉ាច