លោកបូជាចារ្យសែ សាត៖ តើទ្រព្យសម្បត្តិដ៏ពិតប្រាកដក្នុងជីវិតយើងគឺជាអ្វី?

· សហគមន៍ · មើល ២ ដង

ក្នុងការបកស្រាយនូវអត្ថបទព្រះគម្ពីដំណឹងល្អ(លូកា ១៦, ១-១៣)ស្តីអំ៖ប្រស្នាអំពីអ្នកបំរើបោកបញ្ឆោត ពីថ្ងៃអាទិត្យ ទី១៨ ខែ កញ្ញា ឆ្នាំ២០២២ ត្រូវ និងអាទិត្យទី២៥ ក្នុងរដូវធម្មតា ឆ្នាំ(គ)លោកបូជាចារ្យ ស្ទេផាន សែ សាត ទទួលខុសត្រូវព្រះសហគមន៍ក្រុងកំព់ងចាម និងបីព្រះសហគមន៍ផ្សេងទៀតបានចែករំលែកយ៉ាងដូច្នេះថា៖ នៅពេលយើងរិះគឹតអំពីពាក្យបោកបញ្ឆោត ឬគេញប្រវ័ញមានន័យដូចម្តេច?នេះគឺរបៀបដែលមនុស្សរកស៊ីជួញ ដូរ ដើម្បីចង់ចំណេញច្រើនគេបានធ្វើការគេញប្រវ័ញខ្លាំង ដូចជាបំបាត់ភ្នេកជញ្ជីញ ឬដោយល្បិចណាមួយជាដើម…..។
ក្នុងអត្ថបទគម្ពីអាទិត្យទី២៥ នេះព្រះយេស៊ូបានដាសតឿនសាវ័កឲ្យមានចិត្តស្មោះត្រង់ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិក្នុងលោកីយ៍ និងព្រះអង្គបានដាសតឿនទៀតថា កុំយកទ្រព្យសម្បត្តិដែលកំពុងបញ្ឆោតចិត្ត នេះទៅជាព្រះ! ព្រោះយើងមិនអាចគោរពទ្រព្យសម្បត្តិជាព្រះផង ហើយគោរពព្រះជាម្ចាស់ជាព្រះផង បានទេ!។
ចំណុចទីមួយម្នាក់ដែលបានរិះគឹតអំពីអនាគត់គឺជួយយើងក្នុងការត្រិះរិះពិចារណាថាតើយើងបាន សញ្ជឹងគឹតរៀបចំសម្រាប់ថ្ងៃអនាគត់ហើយឬនៅ? ការរៀបចំសម្រាប់អនាគតគឺជារឿងសំខាន់តែមិន គ្រាន់តែជីវិតនៅក្នុងលោកនេះប៉ុណ្ណោះទេ គឺអនាគតរបស់យើងនៅលោកខាងមុខដែរ! នោះនៅចុងបញ្ចប់នៅចូលទៅក្នុងព្រះរាជ្យឬដំណាក់របស់ព្រះអម្ចាស់។ ប្រសិនបើជីវិតរបស់យើងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានតើយើងត្រូវប្រើប្រាសជីវិតរបស់យើងនៅក្នុងលោកនេះដោយរបៀបណា?ព្រះយេស៊ូបានដាសតឿនឲ្យយើងចេះចែករំលែក គឺឲ្យមានចិត្តសប្បុរស និងចេះប្រើប្រាស់ទ្រព្យសម្បិត្តក្នុងលោកនេះដោយចេះលើកតម្លៃគ្នាទៅវិញទៅមក។
ចំណុចទី២ ទ្រព្យសម្បិត្តដ៏ពិតប្រាកដរបស់យើងគឺព្រះជាម្ចាស់!ហើយព្រះដ៏ពិតប្រាកដរបស់យើងគឺព្រះជាម្ចាស់ មិនមែនទ្រព្យសម្បត្តិក្នុងលោកនេះទេ!
រាល់ថ្ងៃប្រហែលយើងចំណាយពេលវេលាច្រើនជជែកគ្នាអំពីសេដ្ឋកិច្ចក្នុងគ្រួសារ អំពីប្រាក់ចំណូល អំពីទ្រព្យសមុ្បត្តិរបស់យើងមានអ្វីខ្លះ? តែទាក់ទងជាមួយជំនឿ ឬ អំពីព្រះជាម្ចាស់ប្រហែលយើងមិនបានចាប់អារម្មរណ៍ ឬមិនសូវបានជជែកគ្នាច្រើនទេ! ត្រង់ចំណុចនេះព្រះយេស៊ូចង់ដាសតឿនយើងឲ្យដឹងថា តើព្រះជាម្ចាស់ដ៏ពិតប្រាដក ជាព្រះលើទ្រព្យសម្បត្តិ ឬកិត្តិយស និងលើអ្វីៗទាំងអស់នោះជានណា?គឺព្រះជាម្ចាស់ ព្រះអង្គគឺជាប្រភពនៃអ្វីៗទាំងអស់។
ដូច្នេះឲ្យយើងចេះប្រើប្រាស់ទ្រព្យសម្បត្តិនៅក្នុងលោកនេះដោយប្រុងប្រយ័ត្ន ដោយដឹងថាព្រះដ៏ពិតប្រាកដរបស់យើងគឺមានតែព្រះជាម្ចាស់តែមួយព្រះអង្គទេដែលជាប្រភពនៃអ្វីៗទាំងអស់។
ពិតមែនយើងទទួលស្គាល់ថាជីវិតរបស់យើងសព្វថ្ងៃទន់ខ្សោយ យើងជួបនូវការលំបាក ភាពភ័យខ្លាច ពេលខ្លះទ្រព្យសម្បត្តិនៅក្នុងលោកនេះបញ្ឆោតចិត្តយើងឲ្យប្រព្រឹត្តអំពើបាប ជាមូលហេតុព្រះបុត្រារបស់ព្រះបិត្រា គឺព្រះយេស៊ូគ្រីស្តបានយាងមកក្នុងលោកនេះដើម្បីសង្គ្រោះមនុស្សលោកដោយបូជាព្រះជន្មដើម្បីលោះបាបរបស់យើង។
យើងជាមនុស្សទន់ខ្សោយ ឬមនុស្សទូទៅពិតណាស់គឺធ្លាក់ទៅក្នុងអំពើបាបដូចគ្នា តែឲ្យយើងដឹងថាតាមរយៈព្រះបន្ទូលនេះព្រះយេស៊ូចង់ពន្យល់យើងឲ្យចេះចែករំលែក ដូចព្រះយេស៊ូគ្រីស្តផ្ទាល់បានចែក រំលែកព្រះជន្មរបស់ព្រះអង្គដល់យើងម្នាក់ៗដែលជាអ្នកជឿ ហើយឲ្យយើងរស់នៅក្នុងលោកនេះដោយចេះចែករំលែកទ្រព្យសម្បត្តិ ចេះប្រើប្រាសទ្រព្យសម្បត្តិ ដោយមានចិត្តសប្បុរស ដោយចេះជួយគ្នាទៅវិញទៅមក លើកតម្លៃគ្នាទៅវិញទៅមក ហើយមានចិត្តស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក៕
ដោយ៖ រឿន ស្រីម៉ាច